កម្ពុជា-ថៃ ប្តេជ្ញាពង្រឹងយន្តការភូមិស ​គ្មានគ្រឿងញៀន​នៅតាមបណ្តោយព្រំដែន​ ទប់ស្កាត់ការជួញដូរគ្រឿងញៀនឆ្លងដែន និងប្រែក្លាយភូមិទាំងនោះ ទៅជាតំបន់រីកចម្រើន​ និងអភិវឌ្ឍន៍

FN ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ ដែលធ្វើការលើបញ្ហាគ្រឿងញៀន បានបង្ហាញការប្តេជ្ញាចិត្តលើយន្តការទាំងឡាយ ដើម្បីធ្វើការទប់ស្កាត់បញ្ហាគ្រឿងញៀន ពោលភាគីទាំង២ នឹងពង្រឹងយន្តការភូមិស ​គ្មានគ្រឿងញៀន​នៅតាមបណ្តោយព្រំដែន​ និងប្រែក្លាយភូមិទាំងនោះទៅជាតំបន់រីកចម្រើន​ និងអភិវឌ្ឍន៍។ ការប្តេជ្ញារវាងមន្រ្តីជាន់ខ្ពស់ទាំង២ បានធ្វើឡើងនៅថ្ងៃទី១៣​ ខែកញ្ញាឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំទ្វេរភាគីលើកទី១១ ​ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ​កម្ពុជា-ថៃ​ ត្រូវបានប្រារព្ធធ្វើនៅខេត្តបុរីរ៉ាំ​ ប្រទេសថៃ​ ដែលភាគីកម្ពុជាដឹកនាំដោយ​នាយឧត្តមសេនីយ៍ មាស​ វិរិទ្ធ​ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និង ភាគីថៃដឹកនាំដោយលោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya​Sitdhichai) អគ្គលេខាធិការ ​នៃក្រុមប្រឹក្សាត្រួតពិនិត្យ​គ្រឿង​ញៀនថៃ​។ លោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya​Sitdhichai) បានស្វាគមន៍ដល់ប្រតិភូភាគីកម្ពុជា​ទាំងអស់ និងសូមឱ្យការស្នាក់នៅបំពេញការងារនៅ ព្រះរាជាណាចក្រថៃ ​ជាបងប្អូនសូមប្រកបដោយផាសុខភាពហើយលោក បានលើកឡើងពីបញ្ហាគ្រឿងញៀនដែលកើតមាននៅក្នុងប្រទេសថៃ​ ក៏ដូចជា ក្នុងតំបន់ទាំងមូល​ថា​ បញ្ហាគ្រឿងញៀន មិនមានសញ្ញាថមថយទេ​ដែរតម្រូវឲ្យយើងខិតខំរួមគ្នាដោះស្រាយ​។ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ថ្លែង​ក្នុងនាម​គណៈ​ប្រតិ​ភូកម្ពុជា អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​លោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya Sitdhichai) និងស​ហ​ការី​ទាំង​អស់ … Continue reading កម្ពុជា-ថៃ ប្តេជ្ញាពង្រឹងយន្តការភូមិស ​គ្មានគ្រឿងញៀន​នៅតាមបណ្តោយព្រំដែន​ ទប់ស្កាត់ការជួញដូរគ្រឿងញៀនឆ្លងដែន និងប្រែក្លាយភូមិទាំងនោះ ទៅជាតំបន់រីកចម្រើន​ និងអភិវឌ្ឍន៍